ប្រធានក្រុងការងារ ចុះជួយខណ្ឌដូនពេញ នំាយកអំណោយ របស់សម្តេចតេជោ ទៅចែកជូនពលរដ្ឋ១០០គ្រួសារ នៅសង្កាត់ផ្សារកណ្តាល១ ដែលត្រូវបានកំណត់ជាតំបន់ លឿងទុំ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ក្នុងសង្កាត់ផ្សារកណ្តាល១ ដែលជាតំបន់ពណ៌លឿងទុំ ១០០គ្រួសារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នំា២០២១ បានទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដូនពេញ ។
ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនពលរដ្ឋ ទំាង១០០គ្រួសារ នេះដែរ ឯកឧត្តម សូ ម៉ារ៉ា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ពិសេសសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនរើសអើង ពូជសាសន៍ ព័ណ៍សម្បុរ និន្នាការនយោបាយ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ ឲ្យស្លាប់ដោយខ្វះស្បៀងអាហារនោះឡើយ ។

ឯកឧត្តម សូ ម៉ារ៉ា ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល កុំទៅកន្លែង មានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ។

ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌដូនពេញ ក៏បានស្នើដល់ប្រជាពលរដ្ឋ មានការអត់ធ្មត់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងត្រូវគោរពបម្រាម របស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ពិសេស ការហាមធ្វើដំណើរ បើមិនមានការចាំបាច់ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ បាននឹងកំពុងបន្ត រីករាលដាលតាមសហគមន៍ និងដើម្បីយើងទំាងអស់ គ្នាយកឈ្នះនូវជំងឺដ៏កាចសាហាវ គ្មានស្រមោលនេះផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner