សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល

ខេត្តកណ្ដាល៖ សមាជិសមគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នៅ ទីបញ្ជារតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកនេះ ក៏មានការចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង ស.អ.ក និងទទួលត្រួតពិនិត្យការចាក់វាក់សាំង ទឹសភូមិភាគពិ​សេស តំណងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជ​ន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល  ប្រធាន អនុប្រធាន មាន (ស្នងការខេត្ត មេបញ្ជាការកងអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត) ។

សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល និងក្រុមគ្រួសារ ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងនេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯង និងបញ្ចៀសបាននូវការចម្លងជំងឺ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

នៅក្នុងឱកាសអញ្ចើញ ត្រួតពិនិត្យមើលការវ៉ាក់សាំងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង ស.អ.ក និងទទួលត្រួតពិនិត្យការចាក់វាក់សាំង ទឹសភូមិភាគពិសេស បានជំរុញឱ្យក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នេះ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិធានការនានា ដាក់ចេញដោយក្រសួងសុខាភិបាល។

យុទ្ធនាការនៃការចាកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (ស៊ីណូវ៉ាក់ Sinovac Vaccine) ដូសទី២ ជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល សំរាប់ក្រុងតាខ្មៅខេត្តកណ្តាល សំរាប់ការចាក់នៅថ្ងៃទី១នេះ បានចំនួនជិត៣០០នាក់ ហើយក្រុមការងារចាក់វ៉ាក់សំាងនេះនិងបន្តចាក់នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ក្រុមគ្រួសារ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាលនៅថ្ងៃនេះ ក៏ទទួលបានការឧបត្ថម្ភពី សប្បុរសជន ចូលរួមឧបត្ថម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សំាងនេះមាន ស្នងការនគរបាលខេត្ត មេបញ្ចាការកងរាជអាវុធហត្ថខេត្ត និងអធិការក្រុងតាខ្មៅ នូវអាហារសម្រន់ និងភេសជ្ជៈ តាមរយៈសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ផងដែរ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner