ក្រុម Real Madrid បានត្រឹមស្មើរជាមួយតោខៀវ ជើងទី១ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់មិញ

សម្រាប់ការប្រកួតជើងទី១ ពាន UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុម Real Madrid និង Chelsea បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១-១ ប៉ុណ្ណោះ ។ តែសម្រាប់ទម្រង់លេងរបស់ក្រុមភ្ញៀវ Chelsea ធ្វើបានល្អ នឹងមានឱកាសច្រើន ។


នៅវគ្គទី១ក្រុមតោខៀវ បាននាំមុខដោយកីឡាករ Christian Pulisic នៅនាទីទី១៤ ប៉ុន្តែ១៥នាទីក្រោយ Karim Benzema រកបាន១គ្រាប់ វិញជួយអោយ Real Madrid តាមស្មើ ។ ក្រុមទាំង២ បានរក្សាលទ្ធផល១:១ នេះរហូតចប់ម៉ោង៩០នាទី ។


សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី២ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វាកីឡដ្នាន Stamford Bridge ទទួលស្វាគមន៍ ក្រុមអធិរាធសរ Real Madrid វិញម្តង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ខណៈយប់នេះក៏មានការប្រកួតមួយទៀតដែរ គឺក្រុម Man City ប៉ះ ក្រុម PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner