បេសកកម្មចម្បងរបស់ ស.ស.យ.ក គឺរួមចំណែកនាំនាវាកម្ពុជាឆ្ពោះទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

សកម្មភាពនៃការបន្តចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ និងបុគ្គលិកវិស័យឯកជននានា របស់ក្រុមគ្រួសារ ស.ស.យ.ក ខណ្ឌទាំង ១៤ នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងនានាទូទាំងរាជធានីភ្នំពេញ និងបច្ចុប្បន្នភាពនៃលទ្ធផលនៃការងារចាក់វ៉ាក់សាំងសម្រាប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

សកម្មភាពទាំងអស់នេះ បានបង្ហាញពីគុណតម្លៃរបស់យុវជនក្រោមដំបូលនៃសុខសន្តិភាព ! ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំជាយុវជនជាច្រើននាក់ទៀត ដែលជាចលនាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយសង្គមជាតិកម្ពុជា ។

សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner