ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ដល់កីឡាករសូហ្វតិន្នីសកម្ពុជា២រូប ដែលបានឆ្លងជំងឺកូវីដ១៩ កម្រិតស្រាល
រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានចាត់តំណាង នាំយកថវិកាចំនួន២០០ដុល្លារអាមេរិក ឧបត្ថម្ភដល់កីឡាករសូហ្វតិន្នីសកម្ពុជាចំនួន២រូបដែលបានឆ្លងជំងឺកូវីដ១៩ កម្រិតស្រាល រួមមាន៖ កីឡាករ ឌឹម សំសម្បត្តិ និង ឌឹម សំសុជាភារុណ ។ បច្ចុប្បន្ននេះ ពួកគេទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅគេហដ្ឋានរបស់ខ្លួន ស្ថិតក្នុងភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាងនាមកីឡាករ កីឡាការិនីទាំងអស់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា រាល់ពេលដែលពួកគេជួបការលំបាក។ យើងខ្ញុំសូមគោរពជូនពរដល់ឯកឧត្តម និងក្រុមគ្រួសារជួបតែសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារៈកិច្ចការងារកុំបីឃ្លៀងឃ្លៀតឡើយ ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ស្ថានភាពជំងឺរបស់ កីឡាករ ឌឹម សំសម្បត្តិ និងបងប្រុសរបស់ខ្លួន ឌឹម សំសុជាភារុណ មានភាពល្អប្រសើរច្រើនហើយ ក្រោយពីទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញសម្រាប់ការព្យាបាលដោយខ្លួន នៅគេហដ្ឋាន ៕
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ជានិច្ចជាកាលតែងតែគិតពីសុខទុក្ខដល់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្រ្តីសហព័ន្ធកីឡាជាតិនាន រួចទាំងក្រុមគ្រួសាររបស់កីឡាករ កីឡាការិនី ជួយឧបត្ថម្ភថវិកា សម្ភារៈ និងគ្រឿងឧបភោគ បរិភោគផងដែរ ៕