អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត
ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនរូបនេះផ្គើននឹងបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕