ស្រុកត្រាំកក់ បង្ហាញអត្តសញ្ញាណប្តីប្រពន្ធឆ្លងកូវីដ១៩ (Video Inside)

ការរកឃើញប្ដីប្រពន្ធ២នាក់ មានវិជ្ជមានជំងឺកូវីដ១៩ នៅស្រុកត្រាំកក់ ខេត្តតាកែវ បានជម្រុញឲ្យរដ្ឋបាលស្រុកចេញប្រកាសព័ត៌មានស្វែងរកអ្នកជាប់ពាក់ព័ន្ធ។

រដ្ឋបាលស្រុកត្រាំកក់ បានបង្ហាញអត្តសញ្ញាណប្តីប្រពន្ធទាំង២ នាក់ដោយបុរសជាប្តីឈ្មោះ ម៉ៅ ហួយ និងភរិយាឈ្មោះ មាស មឿន អាយុ៤០ឆ្នាំ ។ ប្តីប្រពន្ធទាំង២រស់នៅភូមិ សុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ និងជាកម្មករបំរើការងារនៅរោងចក្រ ម៉ាស្ទ័រ & ហ្វ្រែង នៅស្រុកអង្គស្នួល ខេត្ត កណ្ដាល។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយប្តីប្រពន្ធទាំង២ ត្រូវទៅ យកសំណាកនិងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល។

ខេត្តតាកែវក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ករណីឆ្លងថ្មី៥ករណី។ យោងតាមក្រសួងសុខាភិបាល ខេត្តតាកែវ មានមនុស្សកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យសរុប៧៩នាក់។

https://www.youtube.com/watch?v=WrYkG5V5VxM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner