នាយករដ្ឋមន្រ្តីអ៊ីស្រាអែលហៅហេតុការណ៍រត់ជាន់គ្នានៅឯពិធីបុណ្យសាសនាធំមួយជា “គ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ”

អ៊ីស្រាអែល៖ មនុស្សរាប់សិបនាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ចលាចលនៅឯពិធីបុណ្យសាសនាដ៏ធំមួយ ហើយជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាត់ទុកគ្រោះថ្នាក់នេះថា ជា “សោកនាដកម្មដ៏ធ្ងន់ធ្ងរ” ។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានរាយការណ៍ថា ផ្នែកមួយនៃកៅអីអង្គុយក្នុងពហុកីឡដ្ឋានបានបាក់រលំ នៅឯពីបុណ្យសាសនាជី្វហ្វ Lag B’Omer នៅភ្នំ Meron ស្ថិននៅក្នុងតំបន់ Galilee ។ ប៉ុន្តែខាងមន្ត្រីអ៊ីស្រាអែលសន្និដ្ឋានបឋមថា អ្នកដែលបានស្លាប់អាចបណ្ដាលមកពីថប់ដង្ហើម ឬរត់ជាន់គ្នា ដោយសារតែមាន មនុស្សជាច្រើនចូលរួមក្នុងពិធីនេះ ។
បើតាមក្រុមគ្រូពេទ្យនោះ មនុស្សយ៉ាងហោច១០៣នាក់បានរងរបួស ក្នុងនោះមានជាច្រើននាក់បានស្លាប់ ។ ទូរទស្សន៍ Channel 12 TV ក៏បានបញ្ជាក់ដែរថាមនុស្ស៣៨នាក់បានស្លាប់ ។ បច្ចុប្បន្នប៉ូលិសបានចុះបិទទីតាំងកើតហេតុ និងបង្គាប់ឱ្យអ្នកចូលរួមទាំងអស់ជម្លៀសខ្លួនតាមរថយន្ដក្រុង ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner