ឯកឧត្តម ព្រួញ រិទ្ធថា បាននាំយក នូវ បច្ច័យចំនួន៤០០ ដុល្លារ របស់ លោកជំទាវ កែ សួនសុភី- ស សុខា ដើម្បីជួយទ្រទ្រង់ឧបត្ថម្ភប្រចាំខែ ព្រមទាំងទេយ្យទាន-ទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី (ដំណាក់ហ្លួង) ក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

       នៅរសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១នេះឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង ជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង និងជាតំណាងលោកជំទាវ កែ សួនសុភី – ស សុខា បាននាំយកនូវបច្ច័យប្រចាំខែឧសភាចំនួន៤០០ដុល្លារ ដើម្បីប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ស្ថិតក្នុង ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្រាប់ចូលរួមទ្រទ្រង់និងផ្គត់ផ្គង់នូវថ្លៃទឹកភ្លើង រួមនិងចង្ហាន់ព្រះសង្ឃ ដែលគង់នៅក្នុងវត្តចំនួន ១០៥អង្គ ។

     ឯកឧត្តម ព្រួញ រិទ្ធថា បានថ្លែងនៅក្នុងឱកាសប្រគេនបច្ច័យ ដោយពិតទូលដល់ព្រះគ្រូជាចៅអធិការវត្ត និងលោកតាអាចារ្យ ក្នុងទីវត្តអារាមខាងលើនេះថា៖ សម្រាប់ខែឧសភាឆ្នាំ២០២១នេះ ក្រៅពីបច្ច័យប្រចាំខែ ចំនួន៤០០ដុល្លារ ក្នុងនោះលោកជំទាវ កែ សួនសុភី-សសុខា បានឲ្យខ្ញុំព្រះករុណា ដែលជាតំណាង នាំយក នូវ ទេយ្យទាន ទេយ្យវត្ថុ ភ្ជាប់មកជាមួយផងដែរ ក្នុងនោះ រួមមាន ៖ អង្ករចំនួន ២តោន,ទឹកត្រីចំនួន ១០០យួរ, ទឹកស៊ីអ៊ីវចំនួន ១០០យួរ, ត្រីខ ចំនួន១០កេស ស្មើនិង១ពាន់កំប៉ុង, មី៣០កេស, ទឹកក្រូច ចំនួន៥០កេសនិងទឹកសុទ្ធចំនួន ៥០កេស ដើម្បីប្រគេនដល់ព្រះគ្រូចៅអធិការ ដើម្បីជាប្រយោជន៍រួម ក្នុងទីអារាមវត្តថ្មី ផងដែរ។ ឯកឧត្តមដែលជាតំណាងលោកជំទាវ កែ សួនសុភី រួមនិងស្វាមី ឯកឧត្តម ស សុខា ក៏បាននញ្ជាក់នូវបច្ច័យសម្រាប់ខែឧសភានេះ គឺជាខែទី៨ហើយ ដែលក្រុមការងារ បាននាំយកបច្ច័យប្រចាំខែរបស់លោកជំទាវនិងក្រុមគ្រួសារ ដើម្បីប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្មី ក្នុងនោះដែរលោកជំទាវនិងស្វាមី ក៏បានសន្យាថា៖ នៅតែបន្តប្រគេនបច្ច័យ ចំនួន ៤០០ដុល្លារ ក្នុង១ខែ ជារៀងរាល់ខែផងដែរ។

       តាមរយៈបច្ច័យ រួមនិងទេយ្យវត្ថុគ្រឿងឧបភោគ-បរិភោគ ជាច្រើនផងនោះ។ លោកតាអាចារ្យក្នុងវត្តថ្មី (វត្តដំណាក់ហ្លួង) បានថ្លែងថា៖សំរាប់ថ្ងៃចូលព្រះវស្សាឆ្នាំនេះ ទេយ្យទាន-ទេយ្យវត្ថុទាំងនេះ និងបានជួយទ្រទ្រង់ដល់ជីវភាពព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនេះ មិនសូវកង្វល់ព្រួយនិងបារម្ភទៀតហើយ។ ទាំងលោកតាអាចារ្យ និងព្រះគ្រូចៅអធិការវត្តថ្មី ក៏បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតឡើងនៅថ្ងៃនេះដល់បុព្វការីជននិងញាតិការាំង៧សន្តាន និងសូមឲ្យទទួលបាននូវកុសលផលបុណ្យដល់ក្រុមគ្រួសារកុំបីឃ្លាតដោយប្រការណាមួយនិងជួបតែពុទ្ធពរទាំង៤ប្រការអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្ងៀងឃ្លាតឡើយ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner