ទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា៖ ជំនួយរបស់ប្រទេសស្វីស មានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយ ណាមួយឡើយ

ភ្នំពេញៈ ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា (SDC) បានបញ្ជាក់ថា ជំនួយរបស់ប្រទេសស្វីស គឺមានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយណាមួយឡើយ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់បានលើកឡើងខុសពីការពិត និងកេង ចំណេញនយោបាយ។

ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា (SDC) បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១មក ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និង សហប្រតិបត្តការ ប្រចាំប្រទេសកម្ពុជា (SDC) តាមរយៈអង្គការមិនមែនរដ្ឋាភិបាលស្វីស ហេក្ស (HEKS/EPER) បានផ្តល់ជំនួយស្បៀងសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជាចំនួន៤០០នាក់ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សកម្មភាពគាំទ្រស្បៀងអាហារសង្គ្រោះនេះ គឺផ្អែកទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ និងដោយមានការឯកភាពពីលោកអភិបាលខណ្ឌផងដែរ។ ការផ្តល់ជំនួយនេះ គឺមានលក្ខណៈជាមនុស្សធម៌សុទ្ធសាធ ហើយមិនមានការពាក់ព័ន្ធនិន្នាការនយោបាយណាមួយឡើយ។ ជំនួយទាំងនេះ គឺជាវប្បធម៌មនុស្សធម៌របស់ប្រទេសស្វីស ក្នុងឋានៈជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ការបញ្ជាក់ខាងលើនេះ របស់ទីភ្នាក់ងារស្វីស ដើម្បីកិច្ចអភិវឌ្ឍ និងសហប្រតិបត្តការប្រចាំប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់ថា អ្វីដែលទណ្ឌិត សម រង្ស៊ី បានលើកឡើងគឺមិនមែនជាការពិតនោះ និងបានធ្វើឲ្យប្រជាពលរដ្ឋរិតតែបានដឹងកាន់តែច្បាស់អំពីអំពើដ៏អាក្រក់របស់ទណ្ឌិតរូបនោះ៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner