កម្ពុជារំលឹកខួប២២ឆ្នាំ នៃការចូលសមាជិកអាស៊ាន (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានរំលឹកខួប២២ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ទំព័រហ្វេសប៊ុកផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ថ្ងៃទី៣០មេសានេះគឺជាខួប២២ឆ្នាំ ដែលកម្ពុជាបានក្លាយជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។

កម្ពុជាបានក្លាយទៅជាសមាជិកអាស៊ាន ចាប់តាំងពីថ្ងៃ ទី៣០មេសា ឆ្នាំ១៩៩៩ ក្នុងពេលមានកិច្ចប្រជុំអាស៊ានមួយនៅប្រទេសវៀតណាម។ អាស៊ាន គឺជាអង្គការថ្នាក់ តំបន់មួយ ដែលរួមមានប្រទេស១០ជាសមាជិក គឺប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ប្រមាណ២ឆ្នាំមុននេះ នៅក្នុងពិធីចែកសញ្ញា បត្រជូននិស្សិតនៅសាកលវិទ្យាល័យវេស្ទើន គឺនៅថ្ងៃទី១២ធ្នូឆ្នាំ២០១៩ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់នូវកត្តា សំខាន់៤ដែលជម្រុញការសម្រេចិត្តឲ្យកម្ពុជាចូលជាសមាជិកអាស៊ាន។ តើកត្តាសំខាន់ទាំង៤នោះ មានអ្វីខ្លះ?

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងប្រសាសន៍បញ្ជាក់តាមហ្វេសប៊ុកថ្ងៃទី៣០មេសានេះទៀត បានបញ្ជាក់ថា​ចាប់ តាំងពីកម្ពុជាបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុង ការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

https://www.youtube.com/watch?v=PJ2aSxamhgw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner