ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួនម៉ឺន៥០២ករណី និងការស្លាប់ថ្មីមានចំនួន៣០៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន ៧៦១ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន៧៦០, និងឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស ១ករណី។ ចំណែក ការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៩៣នាក់។

កម្ពុជាគិតត្រឹមថ្ងៃ ទី៣០ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន១ម៉ឺន៣ពាន់៤០២ករណី, ចំណែកការ ព្យាបាលជាសះស្បើយមាន ចំនួនសរុប៥ពាន់១៥២នាក់ រួមទាំងការព្យាបាលជាសះស្បើយ១៦៦នាក់ ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ,  មីយ៉ាន់ម៉ា, ឡាវ និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, ថៃនិងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=9oZBWhhvS3c
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner