អាវុធហត្ថស្រុកឱរ៉ាល់ រឹបអូសឈើដុល៦៨កំណាត់ ដែល​ឈ្មួញ​លាក់​ក្នុងព្រៃ ត្រៀមដឹកចេញ

អត្ថបទដោយ៖
ជា សេឌី

  ឈើដុលចំនួន៦៨កំណាត់ ដែលឈ្មួញលាក់ទុកនៅក្នុងព្រៃ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ រឹបអូសកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ប្រគល់ឱ្យមន្ត្រីបរិស្ថានខេត្តដើម្បីចាត់ការបន្ត។ ប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើដុលខាងលើនេះ ធ្វើឡើងនៅចំនុចព្រៃដីឡតិ៍ ក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដឹកនាំដោយលោក សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុក។

លោក សោម ពុទ្ធតារា បានឲ្យដឹងថា ឈើចំនួន៦៨កំណាត់ ដែលជាប្រភេទឈើ សុក្រំ ម្រេញ និងឈើត្រសេក ត្រូវបានប្រទះឃើញ ខណៈកម្លាំងជំនាញបានធ្វើការល្បាតដើម្បីឃ្លាំមើលបទល្មើសធនធានធម្មជាតិ។

     លោក បានបន្ថែមថា ក្រោយកម្លាំងអាវុធហត្ថចូលដល់ទីតាំងស្តុកឈើខាងលើ មិនបានប្រទះឃើញអ្នកដែលពាក់ពន្ធ័នោះទេ ហើយឈើនេះអាចជាឈើដែលឈ្មួញលាក់ទុកដើម្បីរងចាំដឹកចេញ។មួយវិញទៀតចំពោះឈើទាំង៦៨កំណាត់នេះ គេនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេដោយរងចាំប្រគល់ឱ្យទៅមន្ត្រីជំនាញបរិស្ថានវាស់វែង និងចាត់ការបន្ត។

     សូមបញ្ជាក់ផងដែរស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលកើតមានបទល្មើសព្រៃឈើខ្លាំង ខណៈដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីជំនាញបរិស្ថាន បង្កើនប៉ុស្តិត្រួតពិនិត្យ និងស្នាក់ការច្រើនស្ទើរគ្រប់ទីកន្លែង ។ ហើយស្របពេលដែលបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើកើតមានពេញបន្ទុកមានមន្ត្រីដែលអះអាងថា មានសមត្ថកិច្ចក្នុងការបង្ក្រាបបទ​ល្មើសព្រៃឈើបាននាំគ្នាទៅឈរជើងដាក់ឡានតំរៀបគ្នានៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់នោះ ដើម្បីប្រមូលផល ប្រយោជន៍ទៅតាមលក្ខណៈ​ទន្សោងគោព្រៃរៀងៗខ្លួន ហើយក្នុងនោះក៏មានអ្នកកាសែតដែលមានតួ​នាទីធំៗជាច្រើនស្ថាប័នពាក់​ពន្ធ័ក្នុងផលប្រយោជន៍នោះដែរ៕ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner