រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំទីតាំងលក់ដូរដល់អាជីវករបណ្តោះអាសន្ន នៅវត្តនិរោធ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១នេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំទីតាំងលក់ដូរបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋនៅលើទីតាំងមួយកន្លែង ស្ថិតនៅលើផ្លូវព្រែកបារាំង ភូមិបឹងឈូក សង្កាត់និរោធ គឺនៅផ្លូវក្រោយជាប់របងវត្តនិរោធ ដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ដែលប្រកបរបររកទទួលទាន ផ្នែកលក់ដូរបន្លែ ត្រី សាច់ និងដើម្បីប្រជាពលរដ្ឋងាយរកទិញម្ហូបអាហារ មិនមានការព្រួយបារម្ភ និងបង្ការ ការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោក ញាណ ចាន់សោភា នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារ ចុះរៀបចំទីតាំងលក់ដូរ បណ្តោះអាសន្ននេះឡើង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត លក់ដូរបន្លែ ត្រី សាច់។

ក្នុងនោះដែរ រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ត្រូវអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ»។ អ្នកលក់ និងអ្នកទិញគឺត្រូវពាក់ម៉ាស់ទាំងអស់គ្នា និងរក្សាគំលាតសុវត្ថិភាព៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner