ឧត្តមនាវីឯក ទៀ សុខា បានអញ្ជើញចុះពិនិត្យក្រុមការងារ រៀបចំម្ហូបអាហារ ដើម្បីយកជូនក្រុមគ្រូពេទ្យជួរមុខ ដែលឈរជើងប្រចាំការ ចាក់វ៉ាក់សាំងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចុះពិនិត្យក្រុមការងារ រៀបចំម្ហូបអាហារ ដើម្បីយកជូនក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលឈរជើងប្រចាំការ ចាក់វ៉ាក់សាំងកូវីដ-១៩(Covid-19) ជូនដល់ប្រជាពលរដ្ឋ នៅតំបន់ក្រហម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

សូមពុកម៉ែ បងប្អូន ទាំងអស់គ្នា អនុវត្តនូវវិធានការចាំបាច់ ៣ការពារ និង៣កុំ អោយបានជាប់ខ្លួន ដែលជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីជៀសឆ្ងាយពីមេរោគចង្រៃនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner