គាំទ្រកម្លាំងជួរមុខការពារសុខសុវត្ថិភាព និងអាយុជីវិត​បងប្អូនប្រជាពលរដ្ឋ។(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

  ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បាននាំយកទឹកបរិសុទ្ធ និងភេស្ជជៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនបងប្អូនកងកម្លាំង និងប្រជាការពារ ដែលបាននិងកំពុងប្រចាំការនៅតាមបណ្តាទីតាំងបិទខ្ទប់នានាក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញ ដើម្បីសម្រួលលំហូរឆ្លងកាត់ និងរក្សាការពារនូវសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការរួមចំណែករបស់ ស.ស.យ.ក ជាមួយកងកម្លាំង និងប្រជាការពារ គឺដើម្បីជាការលើកទឹកទឹកចិត្ត និងបង្ហាញឱ្យឃើញនូវភារតភាព និងស្មារតីជាធ្លុងមួយជាមហាគ្រួសារខ្មែរ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅការបញ្ចប់ជំងឺកូវីដ-១៩នាពេលឆាប់ៗខាងមុខ ហើយបង្កលក្ខណៈឱ្យប្រជាជនមានការស់នៅ និងការប្រកបរបរទទួលទានមានដំណើរជាប្រក្រតីភាពឡើងវិញ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner