អភិបាលខេត្តរតនគីរី អំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមអ្នករត់តាក់សុី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីត-១៩

អត្ថបទដោយ៖
ធី ដា

រតនគីរី: ដោយពិនិត្យឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលរដ្ឋបានធ្វើដំណើរមកខេត្តរតនគិរី មកពីតាមបណ្តារាជធានី ខេត្ត ផ្សេងៗមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈម និងក្តីព្រួយបារម្ភចំពោះការនាំយកនូវមេរោគកូវីដ-១៩ ចូលមកក្នុងសហគមន៍ខេត្តរតនគិរី។

ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសក្រុមអ្នកប្រកបរបររត់តាក់សុី សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញដែលប្រចាំការនៅគោលដៅត្រួតពិនិត្យបឋមច្រកចូលខេត្តទាំងពីរទីតាំងគឺច្រកផ្លូវជាតិលេខ៧៨A ស្ពានស្រែពក ស្រុកកូនមុំ និងច្រកផ្លូវជាតិលេខ៧៦ ព្រំប្រទល់ជាមួយខេត្តមណ្ឌលគិរី ស្រុកលំផាត់ ដោយឈប់ដើម្បីត្រួតពិនិត្យបឋម និងផ្តល់ប្រភពព័ត៌មានអំពីគោលដៅពិតប្រាកដដែលអ្នកដំណើរចេញមក ដើម្បីអាជ្ញាធរមានមូលដ្ឋាន វិភាគនិងបែងចែក គ្រប់គ្រងស្ថានការបាន។

ក្នុងករណីពុំអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងមន្ត្រីជំនាញ នឹងត្រូវអនុវត្តតាមវិធានការណ៍ច្បាប់នានាដែលបានកំណត់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner