ផ្លូវសូត្រសុខភាព និងការប្រកួតប្រជែងរវាងមហាអំណាចលើការទូតសុខាភិបាល

អត្ថបទដោយ៖
AMS

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី (BOAO ASIA Forum) តាមប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកានោះ សម្តេច ក៏បានគូសបញ្ជាក់ថា ផ្លូវសូត្រសុខភាព (Health Silk Road) បានដើរតួនាទីឈានមុខ និងសកម្មនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩។ អ្វីទៅជាផ្លូវសូត្រសុខភាព? ហេតុអ្វីបានជាចិនបង្កើតនូវផ្លូវសូត្រសុខភាពនេះឡើង? នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងថាផ្លូវសូត្រសុខភាពនេះ ក៏ជាផ្នែកមួយនៃការវាយបកទៅនឹងប្រទេសបច្ចឹមលោកមួយចំនួន ដែលតែងតែចោទប្រកាន់ប្រទេសចិនពាក់ព័ន្ធជាមួយនឹងប្រភពនៃវីរ៉ុសកូវីដ-១៩នេះ ហើយតែងតែព្យាយាមធ្វើនយោបាយ-តូបនីយកម្មជំងឺរាតត្បាតសាកលមួយនេះ ដែលចិនគិតថានេះជារឿងមួយដែលមិនសមហេតុផល។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះយើងគួរសង្កេតមើលថា តើប្រទេសណាខ្លះដែលនិយាយតិចធ្វើច្រើន? តើប្រទេសណាខ្លះនិយាយច្រើនតែធ្វើតិច? (ឬ Who Talk the Talk? Who Walk the Walk?)៕

វាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​អាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner