សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ទទួលវ៉ាក់សាំងដូសទី២

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ សម្ដចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ដែលធ្វើឡើងនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២១សម្តេចវិបុលសេនាភក្តីសាយឈុំនិងថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភា ដែលមានវ័យ លើសពី៦០ឆ្នាំឡើង បានអញ្ជើញចាក់ វ៉ាក់សាំង កូវីសែល ដូសទី១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែដោយសារ នៅពេលនេះ ព្រះរាជាណាចក្រកម្ពុជា ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការផ្ទុះរីក រាលដាល នៃជំងឺកូវីដ១៩ គួរឲ្យព្រួយបារម្ភបំផុតនោះ ទើប សម្តេចសម្រេច ឲ្យដំណើរការ ចាក់វ៉ាក់សាំងដូស ទី២នេះនៅវិមានព្រឹទ្ធសភាវិញ។ដំណើការចាក់វ៉ាក់សាំងដែលរៀបចំឡើង នៅវិមានព្រឹទ្ធសភានេះ គឺចាប់ផ្តើម ពីម៉ោង៨ព្រឹក និងបិទបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង១៤និង៥០នាទីរសៀល ដែលជាលទ្ធផល មានអ្នកមក ទទួលការចាក់វ៉ាក់សាំងដូសទី២ប្រភេទកូវីសែលនេះចំនួន៣៤៥នាក់។

បើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា បានចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់ក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី និងប្រជាពលរដ្ឋកម្ពុជា ជនបរទេស តាមគោលការស័្មគ្រចិត្ត និងចាក់វ៉ាក់សាំងកាតព្វកិច្ច លើ ប្រភេទវ៉ាក់សាំង កូវីសែល ដែលទទួលអាជ្ញាបណ្ណ ពីក្រុមហ៊ុន អាស្រ្តាសេណេកា, វ៉ាក់សាំងស៊ីណូហ្វាម និងវ៉ាក់ សាំងស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិន ចំនួនសរុបជាង ១លាន៣សែននាក់ នៅក្នុងក្របខណ្ឌ ទូទាំងប្រទេស។ដោយឡែក បច្ចុប្បន្ននេះក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ បាននិងកំពុងដំណើរការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ជាលទ្ធផល ក្នុងរយៈពេលពីថ្ងៃទី១ដល់ថ្ងៃទី២ ខែឧសភាសម្រេចចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានប្រមាណជិត៦ម៉ឺននាក់។

សូមបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិ ការណ៍៣វិច្ឆិកា,ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា២០២០ និងករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ គិតមកដល់ ថ្ងៃទី០៣ឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៥៣៦១នាក់ ក្នុង នោះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ចំនួន១៤៨០៦នាក់។

ក្នុងចំណោមអ្នកឆ្លងទាំងអស់ គឺបានព្យាបាលឲ្យជាសះស្បើយ មានចំនួន៥៤៣០នាក់ ,អ្នកជំងឺកំពុងសំរាកព្យាបាល មានចំនួន៩៨១៨នាក់ និងមានអ្នកស្លាប់ចំនួន១០៦នាក់។ប្រឈមការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសំរេចវិធានការណែនាំ និងបទបញ្ជាម៉ឺងម៉ាត់នានា ក្នុងការបិទខ្ទប់រាជធានី ភ្នំពេញនិងក្រុងតាខ្មៅខេត្ត កណ្តាលដើម្បីឈានទៅលប់បំបាត់នូវការរីករាលនៃជំងឺកូវីដ១៩ក្នុងគោលបំណងថែរក្សាអាយុជីវិតប្រជាពល រដ្ឋនិងការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយបញ្ចប់វិបត្តិនៃការរាតត្បាតជំងឺកូវិដ១៩នេះ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner