ក្រុមការងារ សសយក វិស័យអភិវឌ្ឍន៍ជនបទ បាននាំយកគ្រឿងឧបភោគបរិភោបជូនដល់សមាជិសមជិក ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ដោយទទួលបានណែនាំពីឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅថ្ងៃចន្ទ ៧រោច ខែពសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ យកទៅប្រគល់ដលជូនសមាជិក សមាជិកា ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម នៃការរីករាលដាលជម្ងឺកូវីដ១៩ ។

ក្រុមការងារសមាជិក សមាជិកា ដែលស្ថិតក្នុងតំបន់បិទខ្ទប់ (តំបន់ក្រម) មានដូចជា ៖ ក្នុងខណ្ឌមានជ័យ ពោធិ៍សែនជ័យ ទួលគោក និង ខណ្ឌឬស្សីកែវមាន ចំនួន ១៦រូប ដោយក្នុងនោះទទួលបានជាអង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ី ១យួរ មី ១កេស និងត្រីខ ១យួរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

ជាមួយគ្នានោះ សមាជិក សមាជិកា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ចំពោះជីវភាពនិងការរស់នៅ ខណៈកំពុងផ្ទុះការរីករាលដាល់ជាសកលនៃជម្ងឺកូវីដ១៩ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner