ការបិទខ្ទប់កន្លង មកនេះ បានជួយកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ទៅកាន់តំបន់ផ្សេង (Video Inside)

រាជរដ្ឋាភិបាលបានថ្លែងថាការបិទខ្ទប់រយៈពេល១៤ថ្ងៃកន្លងមកនេះ បានជួយកាត់ផ្តាច់ការឆ្លងរាលដាលក្នុង ទ្រង់ទ្រាយធំនិងល្បឿនលឿននៃជម្ងឺកូវីដ១៩ក្នុងសហគមន៍។ ការបញ្ជាក់អំពីកិច្ចប្រឹងប្រែងកាត់ផ្តាច់ការឆ្លងចូល ក្នុងសហគមន៍ បានធ្វើក្នុងសេចក្តីណែនាំមួយនៅថ្ងៃទី៤ឧសភា ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលទើបបានចេញនារសៀលថ្ងៃអង្គារ៍នេះ បានសរសេរថា វិធានការបិទខ្ទប់កន្លង មកនេះ បានជួយកាត់ផ្តាច់ការឆ្លង រាលដាល នៃជម្ងឺកូវីដ១៩ទៅកាន់តំបន់ផ្សេងទៀត នៅទូទាំងប្រទេស ជាពិសេសបានបង្កលក្ខណៈដល់អាជ្ញាធរ មានសមត្ថកិច្ចអាចខ្ទប់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ឲ្យស្ថិតនៅដាច់ ដោយដុំៗទៅតាមភូមិសាស្ត្រនិមួយៗ។ កម្ពុជាបានអនុវត្តវិធានការបិទខ្ទប់ក្នុងរាជធានី និង ក្រុងតាខ្មៅចាប់តាំង ពីថ្ងៃទី១៥ដល់ថ្ងៃទី២៨មេសា និងបន្តការ បិទខ្ទប់ក្នុងជំហានទី២រយៈពេលមួយសប្តាហ៍នោះថែមទៀត។

រាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីនិង ក្រុងតាខ្មៅចាប់ពីថ្ងៃទី៦ឧសភាឆ្នាំ ២០២១។ ជាមួយនឹងការប្រកាសនោះ សេចក្តីសម្រេចបានបញ្ជាក់ថាវិធានការបិទខ្ទប់រាជធានីនិងក្រុងតាខ្មៅ ជាបន្តទៀត គឺនឹងផ្អែកតាមសមត្ថកិច្ចដែលគ្រប់គ្រងភូមិសាស្ត្រ យោងតាមស្ថានភាពវិវត្តន៍នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩។

យោងតាមសេចក្តីណែនាំ១៤ចំណុចនៅថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំអភិបាលរាជ ធានីភ្នំពេញនិងខេត្តកណ្តាល ជុំវិញការបន្តយុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋ, ចំណាត់ការលើការអនុវត្តចំពោះ តំបន់ដែលបន្តបិទខ្ទប់ដោយត្រៀមបម្រុងជាមុនការផ្តត់ផ្គង់ស្បៀងអាហារ, ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ឬបើ មានតម្រូវការចាំបាច់និងបន្ទាន់អាចស្នើសុំជំនួយពីរាជរដ្ឋាភិបាល និងចំណាត់ការជាច្រើនទៀតរួមទាំងការពង្រឹង និងគ្របគ្រងការចេញចូលតាមច្រកទ្វារព្រំដែននីមួយៗផងដែរ។

https://www.youtube.com/watch?v=OvbkwNd4cG0
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner