ខេត្តពោធិ៍សាត់ដាក់ចេញបំរាមគោចរ (Video Inside)

ខេត្តពោធិ៍សាត់ បានដាក់ចេញជាលើកដំបូងនូវបំរាមគោចរ ខណៈការឆ្លងរាលដាលកូវីដ១៩ ក្នុងខេត្តនោះ មាន ចំនួនកើនឡើងបន្តិចម្តងគួរឲ្យកត់សម្គាល់។ យោងតាមក្រសួងសុខាភិបាល ខេត្តពោធិ៍សាត់ មានការឆ្លងមួយ ករណីវេលា២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការឆ្លងសារុបក្នុងខេត្តពោធិ៍សាត់ទាំងមូលមានចំនួន១៥ករណី។

ខេត្តពោធិ៍សាត់គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ កំពុងស្ថិតក្នុងមន្ទីរពេទ្យតែ១១នាក់ប៉ុណ្ណោះ គ្រាដែលអ្នក ជម្ងឺ ៤នាក់បានព្យាបាលជាសះស្បើយ។ លិខិតរដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី៣ឧសភាបានបញ្ជាក់ថាដើម្បីការ បង្កាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩ អោយមានប្រសិទ្ធភាព ខេត្តសម្រេចធ្វើការរឹតបន្តឹងការធ្វើចរាចរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ក្នុងភូមិសាស្ត្រភូមិឃុំ សង្កាត់ និងក្រុងស្រុក នៅទូទំាងខេត្តសំដៅរកអោយឃើញ ករណីលបលួចធ្វើដំណើរ ករណីលួចឆ្លងដែន និងការលបលួចដឹកជញ្ជូនជនបរទេសគេចចេញពីភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់ មកកាន់ខេត្តពោធិសាត់។

លិខិតរដ្ឋបាលដដែល បានណែនាំអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ភូមិ ត្រូវសហការជាមួយមន្ទីរសុខាភិបាលខេត្ត ធ្វើការត្រួតពិនិត្យសុខភាពចំពោះប្រជាពលរដ្ឋ ដែលវិលត្រឡប់មក ពីរាជធានី ឬខេត្ត ដែលត្រូវបានបិទខ្ទប់ ដើម្បីពិនិត្យវាយតម្លៃ តាមបច្ចេកទេសសុខាភិបាលជាកំហិត និងបញ្ជូន ទៅធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ។

https://www.youtube.com/watch?v=FDw0q3ZKoOw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner