ឃាត់ខ្លួនមនុស្ស១២នាក់ បំរុងឆ្លងដែនទៅថៃដោយខុសច្បាប់ (Video Inside)

មនុស្ស១២នាក់ ដែលបំរុងលួចទៅប្រទេសថៃ ត្រូវកម្លាំងនគរបាលបានឃាត់ខ្លូននៅគោលដៅតេជោ ភ្នំឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ។ អធិការនគរបាលស្រុកស្វាយចេកលោកវរសេនីយ៍ឯក ជា ស្លូញ បានឲ្យដឹងថាមនុស្ស ទាំង១២នាក់នោះ គឺរួមមានអ្នកបើកបរជាមេខ្យល់អាយុ៣៧ឆ្នាំឈ្មោះ ស្រឿង សារ៉េត ដែលបាននាំពលករខ្មែរ ប្រុសស្រីចំនួន១១នាក់តាមរថយន្ត Starex ធ្វើដំណើរទៅប្រទេសថៃក្នុងអម្លុងពេលដែលមានការបិទហាមឃាត់ ឆ្លងកាត់ព្រំដែន។

មនុស្សទាំង១២នាក់នោះ ត្រូវបានកម្លាំង នគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួន នៅវេលាម៉ោង៨កន្លះយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ អ្នកបើកបរជាមេខ្យល់នាំផ្លូវនោះ ត្រូវ គេរាយការណ៍ថា គឺជាអ្នកស្រុករស់ភូមិបន្ទាយឆ្មារត្បូង, ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពលករទាំង១១នាក់ អាយុរវាងពី១១ឆ្នាំ ដល់៥៥ឆ្នាំ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យស្វាយចេក។ ដោយឡែកអ្នកបើករថយន្ត ដឹកជញ្ជូនពលករ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕

https://www.youtube.com/watch?v=FnYud8sn0Kk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner