អង្គការពាណិជ្ជកម្មពិភពលោក WTO អំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំង Covid-19 ស្មើភាពគ្នា (មានវីដេអូ)

ស្វីស៖ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក WTO លោកស្រី ហ្គោហ្ស៊ី អូខុនចូ អ៊ីវៀឡា (Ngozi Okonjo Iweala) នៅថ្ងៃពុធនេះបានអំពាវនាវអោយមានកិច្ចព្រមព្រៀងជាអន្តរជាតិ ដើម្បីធានានូវសិទ្ធិវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ស្មើភាពគ្នា ស្របពេលមានបញ្ហាប្រឈមជាបន្តបន្ទាប់ ជុំវិញសំណើអោយលះបង់សិទ្ធិប៉ាតង់លើវ៉ាក់សាំង ។
ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ចូ បៃដិន ក៏បានប្រកាសពីការគាំទ្រសម្រាប់ការលើកលែងកម្មសិទ្ធិបញ្ញា ឬប៉ាតង់វ៉ាក់សាំង COVID-19 ហើយថា នឹងចរចាពីបញ្ហានេះជាមួយអង្គការពាណិជ្ជកម្មពិភពលោក WTO ។ បើតាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី ខាត់ធើរីន តៃ (Katherine Tai) ការសម្រេចចិត្តបែបនេះ គឺដោយសារតែសហរដ្ឋអាមេរិកមើលឃើញថា វីរុស COVID-19 ជាបញ្ហាសុខាភិបាលសកល និងកាលៈទេសៈបន្ទាន់ដែលត្រូវឱ្យមានវិធានការលើកលែងពិសេស ។
សូមជម្រាថា អង្គការពាណិជ្ជកម្មពិភពលោក WTO បានប្រឈមមុខនឹងការអំពាវនាវពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងជាច្រើនខែមកហើយ ដោយពួកគេចង់ឱ្យអង្គការអន្តរជាតិមួយនេះ ព្យួរប៉ាតង់ ឬកម្មសិទ្ធិបញ្ញា COVID-19 ជាបណ្ដោះអាសន្ន ដើម្បីបង្កើនការផលិតវ៉ាក់សាំងនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner