អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៦លាន៦៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន២៦ម៉ឺននាក់ និងជាសះស្បើយ១៣៤លាន៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៦លាន៦៨ម៉ឺន១ពាន់៥២៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន២៦ម៉ឺន៩ពាន់៣៤០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៤លាន៤ម៉ឺន២ពាន់៦៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៣៦ម៉ឺន៩ពាន់១៩២នាក់ ស្លាប់ចំនួន៥៩ម៉ឺន៤ពាន់៦នាក់ និងជាសះស្បើយចំនួន២៦លាន១០ម៉ឺន៥ពាន់៤១១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២១លាន៤៨ម៉ឺន៥ពាន់២៨៥នាក់ ស្លាប់២៣ម៉ឺន៤ពាន់៧១នាក់ និងជាសះស្បើយ១៧លាន៥៩ម៉ឺន៧ពាន់៤១០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៩ពាន់២៣នាក់ ស្លាប់ចំនួន៤១ម៉ឺន៧ពាន់១៧៦នាក់ និងជាសះស្បើយ១៣លាន៥៩ម៉ឺន១ពាន់៣៣៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner