ពលរដ្ឋរស់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ចំនួន ១០៩គ្រួសារ បានទទួលអំណោយរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌច្បារអំពៅ
ភ្នំពេញ ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌ ច្បារអំពៅ ចំនួន ១០៩គ្រួសារ បានទទួលស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជ ធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារ អំពៅ ដោយមានការចូលរួមពីលោក ពៅ ហួត រួមទាំងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត ដែលការផ្តល់ស្បៀងអាហារនេះ បានចែកជូនដល់ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរំលងពលរដ្ឋណាម្នាក់ឡើយ ។
ក្នុងឱកាសនេះ លោក ចេង មុន្នីរ៉ា បានលើកឡើងថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ ត្រូវបានបិទបញ្ចប់ ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរ នៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេច បញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថា ជំងឺកូវវីដ-១៩ លែងមាន ហើយបងប្អូនភ្លេចខ្លួន មិនគិតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ។ ដូច្នេះ ការប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល និងគោរពវិធានការរដ្ឋបាល តាមការដាក់ចុះរបស់អាជ្ញាធរមានសមត្ថកិច្ច គឺជាការចាំបាច់បំផុត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតប្រជាពលរដ្ឋ ។
ជាមួយហគ្នានេះ លោកអភិបាលខណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសហការជាមួយ អាជ្ញាធរ ក្នុងគ្រាលំបាកនេះ ដើម្បីធ្វើយ៉ាងណារួមគ្នាកាត់ផ្តាច់ជម្ងឺកូវិដ១៩ អោយបានលឿន ដោយ គោរពនូវវិធានការ ៣កុំ និង៣កាពារ រក្សាអនាម័យ លាងដៃអោយញឹកញាប់ រក្សាគម្លាត ចៀសវាងការ ប្រមូលផ្តុំនានា។ ក៏បានស្នើដល់ប្រជាពលរដ្ឋរក្សាការអត់ធ្មត់ និងមេត្តាយោគយល់ ចំពោះវិធានការ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩នេះ ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនក្នុង០១គ្រួសារទទួលបាន៖ អង្ករ, មី, ត្រីខ និងទឹកត្រី ៕ ដោយលោក ប៊ុនធី, ឆៃហួត និងវណ្ណលុក