រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងពីការររកឃើញករណីវិជ្ជមានកូវីដ-19 លើស្ត្រីម្នាក់ ជាពលករវិលត្រឡប់ពីប្រទេសថៃ ក្រោយពីយកវត្ថុសំណាកនិងធ្វើតេស្ត កាលពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

ស្ត្រីខាងលើនេះ ត្រូវបានបញ្ជូនឲ្យទៅសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យធំ) ខេត្តបាត់ដំបងរួចហើយ។គិតត្រឹមថ្ងៃទី០៦ខែឧសភានេះមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ-19 ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ សរុបមាន ចំនួន ០៨នាក់ហើយ។

      សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19 មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺកូវីដ-19សរុបចំនួន៣៦នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន២៨នាក់និងកំពុងសម្រាកព្យាបាល ចំនួន០៨នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner