រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា

ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះគឺបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ឧសភាឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ និងទីប្រឹក្សានៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាលោក Karimata Atsushi នៅឃ្លាំងឪសថកណ្តាលនៃក្រសួងសុខាភិបាល។

សូមជម្រាបថាជប៉ុនបានប្រគល់នូវរថយន្តសង្គ្រោះចំនួន១០០គ្រឿង ដែលជាជំនួនឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជប៉ុនជូនក្រសួងសុខាភិបាលសម្រាប់ការងារទប់ស្តាត់ការរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

ការប្រគល់នូវរថយន្តចំនួន៣៥គ្រឿងនៅថ្ងៃនេះគឺជាការលើកទី២ហើយ ដែលកាលដើមឆ្នាំ២០២១ក្រសួងបានទទួលរថយន្តគិលានសង្គ្រោះចំនួន៥គ្រឿងម្តងរួចមកហើយ ។ ដោយឡែករថយន្តគិលានសង្គ្រោះ ចំនួន៦០គ្រឿងទៀតនឹងមកដល់ជាបន្តបន្ទាប់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner