អូស្ត្រាលីនឹងបើកទ្វារស្វាគមន៍ពលរដ្ឋខ្លួនមកពីឥណ្ឌាវិញ បន្ទាប់ពីការហាមឃាត់នឹងត្រូវអស់សុពលភាពនៅត្រឹមពាក់កណ្តាលខែឧសភានេះ

អូស្រ្តាលី៖ ពលរដ្ឋអូស្ត្រាលីកំពុងជាប់គាំងនៅឥណ្ឌារាប់ពាន់នាក់ នឹងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន បន្ទាប់ពីបម្រាមធ្វើដំណើរមកពីប្រទេសឥណ្ឌា នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៥ ខែឧសភាខាងមុខ នេះបើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះថ្លែងថា អ្វីដែលយើងនឹងធ្វើ… នោះគឺរង់ចាំទទួលការធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីភាគខាងជើង (Northern Territory) ស្របពេលដែលយើងកំពុងរៀបចំជើងហោះហើរជាមួយក្រុមហ៊ុនអាកាសចរណ៍របស់យើង ដើម្បីនាំក្រុមមនុស្សដំបូងមកពីឥណ្ឌា ។
បន្ថែមលើនេះ លោក ស្កុត ម៉ូរីសុន បានអះអាងទៀតថា ជនងាយរងគ្រោះនឹងត្រូវបានផ្ដល់អាទិភាពឱ្យឡើងជិះយន្ដហោះចេញពីឥណ្ឌាត្រលប់មកកាន់អូស្ត្រាលីវិញ នៅមុនដំណាច់ខែឧសភានេះ ។ បច្ចុប្បន្នប្រជាជនរដ្ឋអូស្ត្រាលីប្រមាណ៩ពាន់នាក់ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌា និងកំពុងទន្ទឹមរង់ចាំត្រលប់ទៅផ្ទះរបស់ពួកគេវិញ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner