រដ្ឋបាលខណ្ឌចំការមន បន្តចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនកម្មករសំណង់ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១៦០នាក់ នៅរោងស្នាក់នៅកម្មករ ក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ហើយអំណោយដែលចែកជូនក្នុង០១នាក់ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៉ីវ។

នៅរសៀលថ្ងៃនេះដដែល លោក កែវ សំណាង និងលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ០២សង្កាត់បន្ថែមទៀត រួមមាន៖ សង្កាត់ទួលទំពូងទី២ ចំនួន ៨៧គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវ ចំនួន ១៨៨គ្រួសារ ។ អំណោយដែលចែកជូនក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner