ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយខ្យល់កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ១៨០គ្រួសារ នៅខេត្តកំពង់ចាម ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយខ្យល់កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ ១០គ្រួសារ និង​ស្រុក​កងមាស​ ៨០គ្រួសារ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាងផ្ទះឡើង​វិញនឹងត្រូវបន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផល ឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​។ ឯកឧត្តម ក៏បានណែនាំដល់ពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ដើមរដូវវស្សានេះ ចំពោះ បាតុភូត​​ភ្លៀង​ ​ខ្យល់​ ផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ ​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​បំផ្លាញទ្រព្យសម្បត្តិ​របស់បងប្អូន ជាពិសេស​សូមបងប្អូន អប់រំណែនាំដល់កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​ ពេលមានភ្លៀងផ្គរ។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ អង្ករ ២៥គក្រ មី ៥០កញ្ចប់ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) ។
ដោយឡែក ចំពោះថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត គឺ គ្រួសារដែលខូចខាតកម្រិតធ្ងន់ ចំនួន ១៩គ្រួសារ ១គ្រួសារ ផ្តល់ជូន ៣០០,០០០ រៀល – គ្រួសារខូចខាតកម្រិតមធ្យម ចំនួន ១៥គ្រួសារ ១គ្រួសារ ផ្តល់ជូន ២០០,០០០ រៀល និងគ្រួសារដែលខូចខាតកម្រិតស្រាល ចំនួន ៥៦ គ្រួសារ ១គ្រួសារ ទទួលបាន ថវិកាចំនួន ១០០, ០០០ រៀល ផងដែរ ។
ចំពោះស្រុកព្រៃឈរ អនុសាខាស្រុក បានផ្តល់សង្កសី ១៣៧សន្លឹកជូន ៨គ្រួសារងគ្រោះតាមទំហំខូចខាត និងផ្តល់ថវិកា ជូន ២គ្រួសារដែលរបើកក្បឿង ក្នុង ១គ្រួសារ ២០០,០០០ រៀល ។ ជាមួយនោះ ព្រះអនុគណស្រុក ក៏បានឧបត្ថម្ភ ក្នុង ១គ្រួសារ នូវ ២កេស និង ថវិកា ១០០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner