ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រួមជាមួយនឹងអនុគណៈកម្មការ ចំពោះកិច្ចក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១។

គួរជម្រាបជូនថា ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបប្រមាណជាង១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅតាមមណ្ឌលកែប្រែទាំង២ និងពន្ធនាគាររាជធានីភ្នំពេញ ពិរុទ្ធជន-ទណ្ឌិតចំនួនប្រមាណ២៤០០នាក់ ទទួលបានការចាក់វ៉ាក់សាំងរួចហើយ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner