លោក ប្រាយុទ្ធ៖ ថៃបង្កើនស្តុកវ៉ាក់សាំងកូវីដ ឲ្យដល់១៥០លានដូស
អត្ថបទដោយ៖
លន់ សារ៉ាត
រាជរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យកើនដល់ចំនួន១៥០លានដូស ចាក់ជូនប្រជាពលរដ្ឋក្នុងប្រទេស នេះបើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ប្រកាសតាមហ្វេសបុក កាលពីថ្ងៃទី៨ ឧសភា ម្សិលមិញ។
លោកថា ដំបូងឡើយ ថៃមានផែនការប្រមូលវ៉ាក់សាំងត្រឹម១០០លានដូស ក្នុងនោះ ក៏នឹងមានផលិតនៅក្នុងប្រទេសដែរ នាឆ្នាំក្រោយនោះ ផ្តើមចែកចាយ។
លោកបន្តថា ដោយសារតែស្ថានភាពជាក់ស្តែង រាជរដ្ឋាភិបាលត្រូវដាក់ចេញផែនការថ្មី គឺប្រមូលវ៉ាក់សាំងឲ្យបាន១៥០លានដូសសម្រាប់មនុស្សពេញវ័យ ប្រមាណ៦០លាននាក់ ខណៈដូសនៅសល់ ទុកបម្រុងទុក៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ