កម្ពុជារកឃើញមនុស្ស ៥២០នាក់ទៀត វិជ្ជមានកូវីដ-១៩ និងមានអ្នកស្លាប់៦នាក់
ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ បានប្រកាសថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៥២០នាក់ទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី មានករណីឆ្លងសហគមន៍ ចំនួន៥១៥ នាក់ និងករណីអ្នកដំណើរពីបរទេស ចំនួន៥ នាក់។ ក្នុងរបាយការណ៍សង្ខេបរបស់ក្រសួងសុខាភិបាលនៅក្នុងថ្ងៃនេះដែរ មនុស្សចំនួន៦នាក់បន្ថែមទៀតបានស្លាប់ ហើយចំនួននេះធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់១២០នាក់។ យោងតាមរបាយការណ៍ដដែលនេះ ក្រសួងសុខាភិបាល បានឱ្យដឹងដែរថាមានអ្នកជំងឺ៣០១នាក់បន្ថែម បានជាសះស្បើយ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៩២៣៧នាក់ ដែលក្នុងនោះសះស្បើយចំនួន ៧៦៤១នាក់ និងស្លាប់មាន១២០នាក់៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕