រដ្ឋបាលរាជធានីភ្នំពេញ ណែនាំបន្តឱ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ២សប្តាហ៍ទៀត

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី០៩ ខែឧសភា ឆ្នាំ២០២១ បានសេចក្តីណែនាំជាសាធារណៈស្តីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ សេចក្តីណែនាំ ដែលចុះហត្ថលេខាដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការផ្អាកមិនឱ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅរាជធានីភ្នំពេញបានបន្តរយៈពេលពីរសប្តាហ៍ទៀត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលរាជធានីភ្នំពេញបានចាត់ទុកថាវិធានការនេះបានរួមចំណែកសំខាន់ដល់ការបង្ការ និងទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner