អភិបាលខេត្តតាកែវ ទទួលអំណោយជាទឹកបរិសុទ្ធ ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ

អត្ថបទដោយ៖
ធី ដា

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ទទួលអំណោយជាទឹកបរិសុទ្ធ ពី លោក កេត ព្រុង ប្រធាន និងថ្នាក់ដឹកនាំនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តតាកែវ នូវទឹកបរិសុទ្ធចំនួន ១០០០យួរ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត សម្រាប់ការប្រើប្រាស់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះ លោកប្រធាន ក៏ដូចជាមន្រ្តីរាជការ នៃមន្ទីរឧស្សាហកម្មទាំងអស់ និងសប្បុរសជន នានា ដែលបានចូលរួម បរិចាកនូវមានគ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ចូលរួមជា មួយរដ្ឋបាលខេត្ត សម្រាប់គាំទ្រ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ បង្ការ ការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាត្បាតជាសកល។

បន្ទាប់ពីទទួលបាននូវទឹកបរិសុទ្ធ ចំនួន ១០០០យួរ ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តតាកែវ រួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានបែងចែក ទៅតាមបណ្ដាស្រុកដូចជា៖ ស្រុកព្រៃកប្បាស ៤០០យួរ ស្រុកសំរោង ២៥០យួរ ស្រុកត្រាំកក់ ២៥០យួរ និងស្រុកទ្រាំង ១០០ សម្រាប់ចាត់ចែងដំណើរការនៅតាមមណ្ឌលចត្តាឡីស័ក ឬមូលដ្ឋានភូមិឃុំ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner