រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៦នាក់ថ្មីបន្ថែមទៀត
អត្ថបទដោយ៖
Kien Sereyvuth
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ៖ ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៦នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃចំនួន០៥នាក់(ស្ត្រី០៣នាក់)និងបុរស ជាជនបរទេស០១នាក់មកពីខេត្តបន្ទាយមានជ័យ(ប៉ោយប៉ែត)។ ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19ចំនួន០៦នាក់។
ករណីខាងលើនេះ ត្រូវបានបញ្ជូនយកមកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចហើយ។សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺ កូវីដ-19 សរុបចំនួន៤៨នាក់។ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៩នាក់និងកំពុងសម្រាកព្យាបាលជម្ងឺចំនួន១៩នាក់៕