ពិតជាសំណាងបុរសមួយរូបឈ្នះប្រាក់រង្វាន់៤០០០០ដុល្លារ ពី សែលកាត

រាជធានីភ្នំពេញ៖ ពិតជាសំណាងណាស់បុរសមួយរូបមានសំណាងបានឈ្នះ រង្វាន់លុយសុទ្ធ ៤០០០០ដុល្លារ កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។

បុរសមានសំណាងរូបនេះមានឈ្មោះលោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ  ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយនឹងទឹកប្រាក់៤០០០០ដុល្លារ។

  ក្រោយទទួលបានរង្វាន់ លោក ង៉ាន ឈឿន បានបញ្ជាក់ប្រាប់ថា «នៅពេលដឹងថាខ្ញុំឈ្នះភ្លាម ខ្ញុំពិតជារំភើបណាស់ ហើយពេលមិនទាន់បានទទួលរង្វាន់ អរផងភ័យផង! ខ្ញុំមិនចង់ហ៊ានជឿទៀតថាខ្លួនឯងឈ្នះរង្វាន់! ប៉ុន្តែឥឡូវជឿជាក់ហើយថា ខ្ញុំបាទពិតជាបានឈ្នះរង្វាន់ពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន មិនមានការបោកប្រាស់ ក្លែងបន្លំនោះទេ”។

ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា ចំពោះអតិថិជនដែលចង់ឈ្នះរង្វាន់បែបនេះក៏អាចមានសំណាងដូចលោក ង៉ាន ឈឿន ដែរដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ ២ដើម្បីចូលរួមលេងថ្ងៃនេះ។ ផ្ញើសារកាន់តែច្រើន នោះគេក៏អាចមានឱកាសឈ្នះកាន់តែច្រើនផងដែរ។

  គួរបញ្ជាក់ថាអតិថិជនក្រុមហ៊ុនមួយនេះអាចតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ ល្ងាច ជារៀងរាល់ថ្ងៃ និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner