ក្រុម AC Milan បានយកឈ្នះ Juventus ៣-០ ឡើងទៅឈរលេខ៣ នៅ Serie A
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមភ្ញៀវ AC Milan បានយកឈ្នះម្ចាស់ផ្ទះ Juventus ៣-០ ឡើងទៅឈរលេខ៣ នៅក្របខ័ណ្ឌ Serie A សម្រាប់ការប្រកួតសប្ដាហ៍ទី៣៥ ។
៣គ្រាប់របស់ក្រុមភ្ញៀវធ្វើបានដោយកីឡាករ Brahim Diaz នៅចុងវគ្គទី១ នាទី៤៥+១ ,គ្រាប់ទី២រកបានដោយកីឡាករ Ante Rebic នៅនាទី៧៨ និងគ្រាប់ទី៣ រកបានដោយកីឡាករ Fikayo Tomori នៅនាទី៨២ ។ ក្រុមសេះបង្កង ត្រូវការពិន្ទុជាចាំបាច់ ដើម្បីរក្សាតំណែងលេខ៤ ។ ប៉ុន្តែគ្រប់យ៉ាងមិនដូចការគិតក្រុមម្ចាស់ផ្ទះ Juventus បានចាញ់ A C Milan ដល់ទៅ ៣-០។
គូសបញ្ជាក់ផងដែរថា ក្រុមសេះបង្កង Juventus បច្ចុប្បន្នកំពុងស្ថិតនៅឆរលេខ៥ ចំណែក AC Milan បានឡើងទៅលេខ៣ ខណៈនៅសល់តែ៣ប្រកួតទៀតប៉ុណ្ណោះ។ ប្រសិនបើចំណាត់ថ្នាក់បន្តនៅបែបនេះ ក្រុមសេះបង្កង នឹងគ្មានកៅអីលេងនៅ Champions League រដូវកាលក្រោយឡើយ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។