អាជ្ញាធរខេត្តតាកែវ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ២៣នាក់ទៀត
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១០ឧសភាឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើតេស្ដនៅថ្ងៃទី៩ឧសភា ខេត្តតាកែវមានករណីវិជ្ជមានកូវីដ-១៩ថ្មី២៣នាក់ទៀត។ អ្នកឆ្លងថ្មីទាំង២៣នាក់នោះ គឺជាអាជីវករ កម្មករ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋផងដែរ នៅក្នុងស្រុកបាទី ស្រុកសំរោង និងក្រុងដូនកែវ ខេត្តតាកែវ។ អាជ្ញធរខេត្តតាកែវអំពាវនាវដល់អ្នកដែលមានការពាក់ពន្ធ័ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង២៣នាក់នោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក។ ក្នុងករណីមានការប្រែប្រួលសុខភាពត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរជាបន្ទាន់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕