ទីប្រឹក្សាក្រសួងការពារជាតិ ណែនាំដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ គិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល កូវីត១៩ រាលដាល នៅក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ ទីប្រឹក្សាក្រសួងការពារជាតិ បានជំរុញឲ្យអាជ្ញាធរ យកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល ជំងឺកូវីដ-១៩ រាលដាល នៅក្នុងសហគមន៍ ។ ការថ្លែងប្រាប់យ៉ាងដូច្នេះ ខណៈដែលឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ និងលោកជំទាវ ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២១ ដែលមានការចូលរួម ពី លោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ព្រមទាំងកងកម្លាំងទាំងបីប្រភេទនិងលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំមេភូមិជាច្រើនរូបផងដែរ ។

សេនីយ៍ទោ សុខ សម្បត្តិ បានបន្តថា ក្នុងគ្រាដែលប្រទេសកម្ពុជាយើង កំពុងរាលដាល ដោយជំងឺកូវីដ១៩ ប្រមុខដឹកនាំរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩និងបានគិតគូរ អំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត នៅក្នុងកំឡុងពេល ជំងឺកូវីដ-១៩ រាលដាល នៅក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០កុម្ភៈ នឹងផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ ដល់គ្រួសារក្រីក្រផងដែរ ។

ឯកឧត្តមបន្តថា យើងមិនត្រូវធ្វេសប្រហែស ចំពោះជំងឺកូវីដ-១៩ឡើយ ត្រូវតែបន្តគោរពទៅតាម ការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរាលដាល នៃជម្ងីកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានខ្លាំងក្លាបន្តទៀត ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំ ដោយលាងដៃ ជាមួយសាប៊ូ អាកុល ជែល ជាពិសេស ត្រូវអនុវត្តវិធាន ការពារ ៣កុំនិង ៣ការពារ នឹងរួមគ្នាកាត់ផ្ដាច់ ឬសគល់ នៃការចម្លង ជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ។

អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សម្បត្តិ និងលោកជំទាវ ដែលត្រូវចែកជូន ប្រជាពលរដ្ឋ ទាំង២០០ គ្រួសារ មានគ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន ១ម៉ឺនរៀល ក្នុងមួយគ្រួសារ ក្នុងនោះក៏បានចែកថ្នាំផ្ដាសសាយ ដល់ប្រជាការពារ កងកម្លាំងទាំងបីប្រភេទ និងក្រុមប្រឹក្សាឃុំផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner