ឯកឧត្តម អ៊ុ សារឹទ្ធ នាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគល់ជូនអាជ្ញាធខណ្ឌជ្រោយចង្វារ ទុកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាត ចំនួន៥០០គ្រួសារ

អត្ថបទដោយ៖
ធី ដា

ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួម សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេល នៃការរាតត្បាត ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនអាជ្ញាធរខណ្ឌជ្រោយចង្វារ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កចំនួន៥០០គ្រួសារ នៅសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ ការសួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនបងប្អូនរស់នៅ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ប្រកបដោយក្តីនឹករលឹក ។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានសំណូមពរ ដល់អាជ្ញាធរ ឱ្យបន្តអំពាវនាវ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមឱ្យមានការអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់ដែលប្រឈមខ្លាំង និងតំបន់ក្រហម អាជ្ញាធរនៅតែបន្តបិទខ្ទប់ដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាននោះទេ។ ដូច្នេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារជំងឺកូវីដ-១៩គឺ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបាន តាមវិធានការនានា របស់អាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលគោលដៅចម្បង គឺការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

អំណោយដែលយកទៅប្រគល់ជូនអាជ្ញាធរ នាពេលនោះរួមមាន អង្ករចំនួន១០តោន ទឹកសុទ្ធ៥០០កេស និងឃីតចំនួន៥០០ឃីន ដោយក្នុង០១ឃីតៗ រួមមាន មី ០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោខាប់ ០១កំប៉ុង ទឹកផ្លែឈើ ១២កំប៉ុង ស្ករ-ស ០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់ ០១ដប សាប៊ូម្សៅ ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ ០១ដើម ថ្នាំដុសធ្មេញ ០១បំពង់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ ០១ធុង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner