សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លើកំណាត់មហាវិថីសហព័ន្ធរុស្សុី ភូមិក្បាដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ ណាន ណារិទ្ធ អាយុ១៧ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។ ទី២ឈ្មោះ កែវ វិឆ័យ អាយុ១៧ឆ្នាំមុខរបរសិស្សសាលាពោធិ៍ចិនតុងស្នាក់នៅភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។ ដើមបណ្តឹងជាជនរងគ្រោះឈ្មោះ ង៉ែត សេរីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកពេទ្យកុមារជាតិស្នាក់នៅសង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនកេីតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ សចេញពីផ្ទះគោល បំណងទៅលេងផ្ទះមិត្តភក្រ័នៅផ្សារតាំង កសាំងថ្មី ពេលមកដល់ចំណុចកេីតហេតុ ខាងលើ បបានឈប់និយាយទូរស័ព្ទ ពេលនោះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ពណ៎ខ្មៅមកពីក្រោយធ្វើសកម្មភាព ឆក់យកទូរសព្ទពីនាងហើយបានបេីកម៉ូតូព្យាយាមគេចខ្លួនពេលនោះនាងបានជិះម៉ូតូដេញតាមពីក្រោយស្រែកចោរៗគាប់ជួនកម្លាំងសម្តកិច្ចប៉ុស្តិគរបាលរដ្ឋបាលកាកាប១ កំពុងល្បាតក៍ធ្វេីការឃាត់បានជនសង្ស័យខាងលេីភ្លាមៗតែម្តង ។

បច្ចប្បន្ននេះ ជនសង្ស័យទាំង០២នាក់ខាងលើសមត្ថកិច្ចបានកសាង សំណុំរឿង បញ្ចូន ទៅផ្នែកជំនាញ អធិការ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner