ការនាំចូលប្រេងឥន្ទនៈមកកម្ពុជា ធ្លាក់ចុះគួរអោយកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

កម្ពុជា៖ ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជា នៅក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២១នេះតាមកំពង់ផែធំៗចំនួន២របស់កម្ពុជាមានប្រមាណជិត៧០ម៉ឺនតោន មានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា ការនាំចូលប្រេងឥន្ធនៈ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានប្រមាណជាង៤៧ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះជិត១៥ភាគរយ ខណៈដែលកាលពីត្រីមាសទី១ ឆ្នាំ២០២០ បាននាំចូលរហូតដល់ទៅជាង៥៦ម៉ឺនតោន ។ ចំណែកការនាំចូលប្រេងឥន្ទនៈតាមកំពង់ផែភ្នំពេញវិញ មានចំនួនប្រមាណ២០ម៉ឺន៣ពាន់តោន ធ្លាក់ចុះ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួនជាង២២ម៉ឺនតោន ។ បើតាមទិន្នន័យបានបញ្ជាក់ថា ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ គឺដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តការណ៍ការសហគមន៍២០កុម្ភៈ បានធ្វើឲ្យអាជីវកម្មមួយចំនួនបានផ្អាកបណ្តោះអាសន្ន ការធ្លាក់ចុះនៃសង្វាក់ផលិតកម្មរបស់រោងកចក្រសហគ្រាស ការធ្លាក់ចុះការដឹកជញ្ជូន និងការកាត់បន្ថយការធ្វើដំណើររបស់ពលរដ្ឋជាដើម ។
សូមជម្រាបថា តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅកម្ពុជា ក្នុងខែមេសា និងខែឧសភានេះ បានរក្សាតម្លៃលក់ក្នុងរង្វង់៣ពាន់៧រយ ទៅ៣ពាន់៧៥០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៣ពាន់២៥០រៀល ទៅ៣ពាន់៣រយរៀលក្នុងមួយលីត្រ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner