ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួប ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា

អត្ថបទដោយ៖
ធី ដា

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកស្រី ចិន្តា ក្លេ ខៃ ប្រធានសមាគម មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានជម្រាបពីសកម្មភាពការងារ ដែល សមាគមមូលនិធិ សម្រេចអនុវត្តន៏ បានក្នុងរយះពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងកិច្ចការថែរក្សា ការពារដំរី អោយរស់នៅក្នុងព្រៃបានយ៉ាងល្អ។

តាមរយះនេះដែរ អ្នកស្រី ចិន្តា ក្លេ ខៃ បានគោរពស្នើសុំមតិយោបល់បន្ថែមពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយស សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដើម្បី បន្តកិច្ចការងារទៅមុខបន្ថែមទៀត ពិសេសទាក់ទងបញ្ហាថែរក្សា អភិរក្សដំរី នៅក្នុងខ្មែរ ដោយធ្វើយ៉ាងណា ដេីម្បីបង្កាត់ពូជអោយដំរីញីមាន កូន ហេីយបានកេីត នៅក្នុងស្រុក ខ្មែរ ។

បច្ចុប្បន្ននេះ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នៅខេត្តរតនគីរី បានចិញ្ចឹមដំរី ចំនួន ៣ ក្បាល មាន ញី ១ ឈ្មោល ២ ក្បាល ហេីយដំរីឈ្មោល បានបង្កាត់ពូជជាមួយដំរី ញី រយះពេលប្រមាណជាងមួយ ឆ្នាំរួចហើយ មកដល់ពេលនេះ ដំរីញី មានអាការះខុសប្លែក ហាក់ ដូចជាពោះធំ ។ ដូច្នេះ នៅសល់តែរយះ ពេលប៉ុន្មានខែទៀត និងទទួលបានដំណឹងល្អ ពីដំរី ញី នេះហើយ។ ទាក់ទងទៅនិងការងារ គាំពារ និងថែរក្សាដំរីនេះ អ្នកស្រី ចិន្តា ក្លេ ខៃ បាន ជម្រាបជូនពីគម្រោងរៀបចំជារាត្រី សមោសរ ដូចជារៀងរាល់ឆ្នាំ ដើម្បីប្រមូលនូវ មូលនិធិ ពី សប្បុរសជននានា សម្រាប់ទុកជួយ ទ្រទ្រង់ដល់ សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ។

តាមរយះគម្រោងនេះ ដោយសារបញ្ហា នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្រុម ការងារ គ្រោងមិនធ្វើជាកម្មវិធី ពេលយប់ ដែលមានអ្នកចូលរួមច្រើននោះទេ ដោយប្តូរមកធ្វើ ពេល ថ្ងៃវិញ ដើម្បីងាយស្រួល ក្នុងការរៀប ចំសម្រាប់អ្នកចូលរួម មានគម្លាតគ្នា ស្របតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះដែរ អ្នកស្រី ចិន្តា ក្លេ ខៃ បានសំដែងនូវការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក៏ដូចជា សប្បុរសជនានា ដែលជានិច្ចកាលតែងបានជួយ ឧបត្តម្ភគាំទ្រ ដល់សមាគមមូលនិធិ អភិរក្ស ដំរីខ្មែររៃអាវត្តា ក្នុងការថែរក្សា និងការពារសត្វដំរី នៅក្នុងប្រទេសកម្ពុជា អោយបាន គង់វង្ស និងមានច្រេីនបន្ថែមទៀតទៅថ្ងៃអនាគត។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ពីជំហរក្នុងការបន្តចូលរួមគាំទ្រដល់ សម្មភាពនានារបស់សមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ដែលបានដេីរតូនាទីដ៏សំខាន់ ក្នុងការថែរក្សា អភិរក្ស សត្វដំរី នៅក្នុងប្រទេសកម្ពុជា ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner