សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ ៥នាក់រួមនឹងថ្នាំញៀនទម្ងន់ជាង១០គីឡូក្រាម នៅខេត្តស្វាយរៀង

ការចាប់ឃាត់ខ្លួននោះគឺបានធ្វើឡើងកាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាជនសង្ស័យទាំង៥នាក់រួមមាន ឈ្មោះ ហ៊ួ តឹក អាយុ៥៩ឆ្នាំ ជាជនជាតិវៀតណាមជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនពីភ្នំពេញមកខេត្តស្វាយរៀង, និងបក្ខពួក៤នាក់ទៀតរួមមានឈ្មោះ នុត ប៊ុនធឿន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ,ឈ្មោះ ឡេ យាំងគួ ជនជាតិវៀតណាម, ឈ្មោះ ង្វៀង ថាន់លីន អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម,និងឈ្មោះ ហេង សុវុត្ថា អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០កញ្ចប់ទម្ងន់៩ពាន់៩៥៨.៦២ក្រាម,ថ្នាំញៀនប្រភេទកេតាមីនចំនួន២កញ្ចប់ធំ ទម្ងន់១ពាន់៣៦៥.១៣ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូចទម្ងន់២០,៩៩ក្រាម,ទឹកថ្នាំដបសារធាតុញៀនចំនួន១ដប,រថយន្ត១គ្រឿងម៉ាក CRVពណ៌ទឹកប្រាក់និងទូរសព្ទដៃមួយគ្រឿង។ ជនសង្ស័យទាំង៥នាក់ត្រូវបានសម្តកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner