អជ្ញាធររាជធានី ចុះដោះស្រាយ ដើម្បីសម្របសម្រួលការតវ៉ារបស់បងប្អូន ដែលកំពុងរស់នៅ បន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងទីតាំងមួយ ចំនួនក្នុងតំបន់ក្រហម

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃ ទី៩និង ១០ ឧសភា ឆ្នាំ២០២០នេះ បានចុះដោះស្រាយបញ្ហា និងសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅបន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងតំបន់ក្រហមមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថាមធ្យោបាយ នៅក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់យើង ពេលខ្លះមិនសំខាន់យុទ្ធវិធីអ្វីទេ សំខាន់គឺលទ្ធផលចុងក្រោយ។

ទន្ទឹមនឹងនេះ ឯ.ឧ សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលស្នើសុំឲ្យមាន ការយោគយល់ដល់ការលំបាករបស់កម្មករ-កម្មការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងសុទ្ធតែជួបការលំបាក និងសូមផ្អាកជាបណ្តោះអាសន្ននូវ ការយក ប្រាក់ឈ្នួលពីកម្មករ-កម្មការិនី ក្នុងពេលដែលកម្មករ-កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ ឬ អាចធ្វើការបញ្ចុះថ្លៃឈ្នូលផ្ទះ នៅក្នុងចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ឬ ប្រសិនបើអាចលើកលែងទៅបានក្នុង ១ខែ ២ខែ ឬ ៣ខែ ក៏សូមធ្វើការលើកលែង ដើម្បីចូលរួមចំណែកនូវការលំបាកនេះ ជាមួយ កម្មករ-កម្មការិនីរបស់យើងដែលកំពុងជួបការលំបាកនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ហើយនៅក្នុងតំបន់ផ្សេងទៀត ដែលគាត់មិនទាន់ទទួលបៀវត្សរបស់គាត់នៅឡើយ ។ ជាមួយគ្នានោះ ឯ ឧ សូមអោយបងប្អូនដែលជាអ្នកជួលបន្ទប់ សូមព្យាយាមសម្របសម្រួល និងពិភាក្សាជាមួយនឹងម្ចាស់ផ្ទះ ដោយឈរលើមូលដ្ឋានយោគយល់ អធ្យាស្រ័យ និងស្វែងរកចំណុចរួមដែលអាចទទួលយកបានទាំងអស់គ្នា ។ ការប្រមូលផ្តុំគ្នាតវ៉ា មិនមែនជាជម្រើសល្អទេ ផ្ទុយទៅវិញគឺបង្កនូវហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលអាចនាំមកនូវមហន្តរាយដល់អាយុជីវិតរបស់យើងទៀតផង ។ សូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner