រដ្ឋបាលខេត្តកំពត ប្រកាសការរកឃើញឆ្លងថ្មី២៤ម៉ោងចុងក្រោយនេះ (Video Inside)

រដ្ឋបាលខេត្តកំពត បានប្រកាសនៅថ្ងៃនេះ ជុំវិញការរកឃើញមនុស្សឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ថែមទៀតដែល នាំឲ្យចំនួនឆ្លងបានកើន១០ករណីហើយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ គឺរួមមានស្ត្រីអាយុ៦២ឆ្នាំម្នាក់ និងកុមារអាយុ២ឆ្នាំម្នាក់, អាយុ៥ខែម្នាក់និងកុមារីអាយុ៤ឆ្នាំ ដែលអ្នក ឆ្លងទាំងនេះ គឺជាអ្នកភូមិភ្នំសាឡី,​ ឃុំគំពង់ត្រាចលិច នៃស្រុកកំពង់ត្រាច។ យោងតាមរដ្ឋបាលខេត្ត នេះជាករណី ឆ្លងពីឳពុក, ពីម្តាយ និងពីយាយ។

រដ្ឋបាលខេត្ត បានអំពាវនាវពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងថ្មីទាំង៤ នេះ ត្រូវប្រញាប់តាមដានសុខភាព, ផ្តល់សំណាកធ្វើតេស្តនិងការធ្វើចត្តាឡីស័កយោងតាមវិធានសុខាភិបាល។

https://www.youtube.com/watch?v=xIzMsDO-B_4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner