ប្រជាពលរដ្ឋជិត ៤៥ម៉ឺននាក់ នៅតំបន់ក្រហមបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល ១០ថ្ងៃ

អត្ថបទដោយ៖
ធី ដា

រយៈពេល ១០ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ឧសភាឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ៤៥ម៉ឺននាក់ហើយ។

តាមរបាយការណ៍បានបង្ហាញថា នៅថ្ងៃទី១០ឧសភា ក្រុមការងារចាក់បាន ៤ម៉ឺន៩ពាន់ ៦៩៥នាក់ សរុបរយៈពេល ១០ថ្ងៃចាក់បានចំនួន ៤៤ម៉ឺន៩ពាន់ ៣១២នាក់។ របាយការណ៍បានបង្ហាញថា ក្នុងចំណោមអ្នកចាក់ទាំងជិត ៤៥ម៉ឺននាក់នោះ មានចំនួន៦ខណ្ឌដែលជាតំបន់ក្រហម រួមមាន ណ្ឌមានជ័យ ចាក់បាន ៩ម៉ឺន៥ពាន់៥៣នាក់, ខណ្ឌដង្កោ ចាក់បាន ១១ម៉ឺន៣ពាន់៣៦៧នាក់, ខណ្ឌកំបូល ចាក់បាន ៧ម៉ឺន ៩ពាន់៩៦៦នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៤ម៉ឺន១ពាន់៣៧៨នាក់, ខណ្ឌឫស្សីកែវ ចាក់បាន១ម៉ឺន៤ពាន់៧៦១នាក់ និងខណ្ឌទួលគោក ចាក់បាន ៤ពាន់៧៨៧។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ឧសភាមក រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌចំនួន៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក ដែលមានប្រជាពលរដ្ឋត្រូវចាក់ក្នុងតំបន់ក្រហម៦ខណ្ឌនោះ មានចំនួនសរុបជាង៦០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន១លាន៨សែន២ម៉ឺន៥ពាន់៤៨៨នាក់ហើយ ក្នុងនោះអ្នកដែលបានចាក់លើកទី១រួចមានចំនួន១លាន១សែន១ម៉ឺន៧ពាន់២៨០នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner