ក្រុមអ្នកសង្រ្គោះ បានជួយសត្វសំពោចមួយក្បាល និងសត្វឆ្លកមួយក្បាល

រាជធានីភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា សត្វសំពោចមួយក្បាល និងសត្វឆ្លកមួយក្បាលផ្សេងទៀតត្រូវបានជួយសង្រ្គោះបន្ទាប់ពីពួកវាត្រូវបានគេចាប់ដោយខុសច្បាប់រួចមក។

អង្គការមួយនេះបានឱ្យដឹងដែរថាក្រុមអ្នកសង្រ្គោះបានជួយពួកវាកាលពីសប្តាហ៍មុន។អង្គការមួយនេះបានធ្វើការណែនាំថាការរក្សាទុកសត្វទាំងនេះគឺជាបទឧក្រិដ្ឋ។ពួកវាត្រូវទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងដែរថាចំពោះការរក្សាសត្វទាំងនេះទុកជាសត្វចិញ្ចឹមអាចនឹងមានបច្ច័យអាក្រក់៣យ៉ាង៖បើរក្សាពួកវាទុកជាសត្វចិញ្ចឹមនៅតាមផ្ទះ វាអាចបង្ករបួសស្នាមដល់អ្នក និងគ្រួសារអ្នក។ម្យ៉ាវិញទៀតពួកវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសសត្វសំពោចដែលមានទំនាក់ទំនងជាមួយនិងជម្ងឺឆ្លងហ្សូណូទិកដូចជា កូវីដ-១៩ ជាដើម និងពួកវាជាសត្វព្រៃ ដូចនេះពួកវាត្រូវការរស់នៅក្នុងទីជម្រកជាព្រៃធម្មជាតិ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner